ព័ត៌មានជាតិ

ធ្ងន់កហើយ! រថយន្តកូរ៉ូឡា បើកកៀររថយន្តឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ 2Y-8686 ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង បើកក្នុងល្បឿនលឿន វ៉ារថយន្តឡិចស៊ីស៥៧០ គៀកពេកក៏កៀររថយន្តឡិចស៊ីសនោះបណ្តាលឲ្យបាក់កាងផ្នែកខាងមុខខាងស្តាំរថយន្ត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជិតស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-8744 បើកវ៉ារថយន្តឡិចស៊ីស៥៧០ ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-8686 វ៉ាគៀកពេកក៏ជ្រុលចង្កូតទៅកៀររថយន្តឡិចស៊ីស៥៧០នោះបណ្តាលឲ្យរងការខូចខាតកាងផ្នែកខាងឆ្វេងខាងមុខរថយន្ត។ រីឯរថយន្តកូរ៉ូឡាឆ្កូតផ្នែកចំហៀងខាងស្តាំរថយន្តដាច់កញ្ចក់រថយន្តតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុភាគីទាំងសងខាងចចារគ្នាមិនត្រូវក៏យករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់