ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបាណន់ បង្ក្រាបល្បែង​ស៊ីសងខុសច្បាប់មួយករណី បាននាំខ្លួនអ្នកលេងចំនួន០៣នាក់ធ្វើការអប់រំ

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់លោកវរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរ​សេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី ​អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុក​ រួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះ​បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់​(ប្រជល់មាន់) នៅក្នុងមូលដ្ឋាននៅចំណុចភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងបានអប់រំធ្វើកិច្ចសន្យាបញ្ឈប់ល្បែងស៊ីសងចំនួន០៣នាក់ ។

១.ឈ្មោះ រើន ចាន់រិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
២.ឈ្មោះ មុត វី ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង​
៣.ឈ្មោះ សុច សុវណ្ណ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន​៖

– មាន់ឈ្មោលចំនួន​ ០២ក្បាល ។
– ស្បៃអ៊ុយហ៊ុំធ្វើសង្វៀនសម្រាប់ប្រជល់មាន់ចំនួន​ ០១ផ្ទាំង ។
– ក្រណាត់ក្រាលសង្វៀនប្រជល់មាន់​ ០១ផ្ទាំង ។
– ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ ។
– ធុងជ័រដាក់ទឹកចំនួន០១ ។
– ម៉ូតូចំនួន០៥គ្រឿង ។
– ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ពេលនាំខ្លួនមកធ្វើការ​សាក​សួរ​នៅអធិការ​ដ្ឋានរួចមក​ អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៣នាក់ខាងលើ​ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សក​ម្ម​ភា​ពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមក​ធានាត្រឡប់ទៅមូល​ដ្ឋានវិញ ៕

មតិយោបល់