ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកគោយន្ត ស្លាប់នៅនឹងកន្លែង!…

ព្រះវិហារ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្ត នៅលើផ្លូវម្លូព្រៃមុខមន្ទីរសុខាភិបាលខេត្ត ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ឡាង វត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ(ស្លាប់) ជិះម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ1C៨០១៣។ អ្នកបើកគោយន្តឈ្មោះ កង សារិន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល៕

មតិយោបល់