ព័ត៌មានជាតិ

ផ្លោះរបងផ្ទះ ចូលទៅរំលោភកូនក្រមុំគេ ត្រូវម្ដាយនាងឃើញ តេទូរស័ព្ទវឹប….

កោះកុងៈ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ស្ថិតនៅក្នុងខេត្តកោះកុង។

ជនសង្ស័យមានឈ្មោះ លី ដូងដាវ ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ ម.ដ ដ.ម ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ K K N រស់នៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុ ម្ដាយជនរងគ្រោះឈ្មោះ ចាន់ ឌីប៉ិន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ បានឃើញជនសង្ស័យ ផ្លោះរបងផ្ទះ ចូលទៅទាញបង្អួចបន្ទប់កូនក្រមុំរបស់ខ្លួន ខណៈនោះ គាត់ក៏យកទូរស័ព្ទ រាយការណ៍ជូនលោកប្រធានភូមិ ចុះដល់ទីកន្លែងកើតហេតុ ចាប់ជនសង្ស័យបានតែម្ដង រួចបញ្ជូនបន្តទៅអធិការដ្ឋានស្មាច់មានជ័យ កាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់