បាត់ដំបងៈ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យ នៅផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី១៥ ភូមិថ្មគោលត្បូងឃុំតាពូង ស្រុកថ្មគោល។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2735 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងកើតផ្លូវ ស្រាប់តែមានម៉ូតូម៉ាក CBR ពណ៌ស្លាទុំ ពាក់ស្លាកលេខ បាត់ដំបង 1AB-9611 បើកបរក្នុងទិសដៅផ្ទុយគ្នា មកបុករថយន្តចំរនាំងបាំងតួរថយន្ត បណ្ដាលឲ្យខ្ទាតអ្នកបើកបរម៉ូតូ ចូលកង់រថយន្តស្លាប់នៅហ្នឹងកន្លែង។
ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ សឿន ឡាដិន ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។
ករណីនេះ សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី បានធ្វើការវាស់វែង រួចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
មតិយោបល់