កំពង់ធំៈ យុវជនម្នាក់ គ្រាន់តែម្តាយស្តីប្រដៅកុំឲ្យជិះម៉ូតូលឿនៗ បែរជាខឹង គិតខ្លីចងកផ្តាច់ជីវិត។
ហេតុការណ៍នេះកើតឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយម្តាយ បានស្តីប្រដៅជនរងគ្រោះឈ្មោះ កៀត ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ រូបនេះកុំឲ្យជិះម៉ូតូលឿនៗពេក ស្រាប់តែកើតរឿងអន់ចិត្តសម្ងំក្នុងបន្ទប់ រួចចងកសម្លាប់ខ្លួនតែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់