ព័ត៌មានជាតិ

ប្រទះឃើញសពបុរសវ័យចំណាស់ជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ស្អុយរលួយ នៅក្នុងបុរីសុភមង្គល!

ភ្នំពេញ: បុរសវ័យចំណាស់ជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានគេប្រទះដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់នៃផ្ទះលេខS05ក្នុងបុរីសុភមង្គល ដែលសពមានសភាពហើមស្អុយរលួយទៅហើយ។

ហេតុការភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះលេខS05 ជាន់ទី១ ផ្លូវលេខ54បុរីសុភមង្គល ក្រុម១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ កូសល្លីភីត អានតូនី អាយុ៧១ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅអាសយដ្ឋានខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុមានការសង្ស័យដោយមិនឃើញផ្ទះខាងលើបើកភ្លើងអស់រយ:ពេល៤ទៅ៥ថ្ងៃហើយ ក៏បានរាយការណ៍ប្រាប់សន្តិសុខបុរី រួចសន្តិសុខក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារឲ្យចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។ រួចសមត្ថកិច្ចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញកោយសល្យវិច័យឲ្យចុះពិនិត្យបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចសន្និដ្ឋានថាសពស្លាប់ដោយគាំងបេះដូងនិងរាយការណ៍ទៅស្ថានទូតចាត់ចែងបន្ត៕

មតិយោបល់