ព័ត៌មានជាតិ

ដើម្បី​ឲ្យ​កូន​បាន​សិក្សា សុខចិត្ត​អៀវ​កូន ២៩​គីឡូម៉ែត្រ​ជា​រៀងរាល់​ថ្ងៃ​ទៅ​សាលា​

​ឪពុក​ម្ដាយ​តែងតាំង​លះបង់​ស្ទើតែ​គ្រប់បែប​យ៉ាង​ដើម្បីឲ្យ​កូន​បាន​រៀនសូត្រ និង​មាន​អនាគត​ល្អ មិន​ការប្រាក់​កាក កម្លាំងកាយ​-​ចិត្ត​នោះ​ទេ ពោល​គឺ​ឲ្យតែ​កូនទទួលបាន​ជោគជ័​យ​។​

​លោក Yu Xukang គឺជា​បុរសជនជាតិចិនម្នាក់ ដែល​មាន​កម្លាំង​ពី​ធម្មជាតិ​ខ្លាំង​បំផុត ជាពិសេស​គឺ​ការលះបង់​របស់​លោក​សម្រាប់កូន​ប្រុស​ជា​ទីស្រឡាញ់ រហូតដល់​ពិភពលោក​ទាំងមូល​មាន​មោទនភាព និង​កោត​ស​សើ​រលោក​យ៉ាងខ្លាំង​។​

​ជា​រៀងរាល់ថ្ងៃ លោក Xukang តែងតែ​ធ្វើ​ដំណើរ​សរុប ២៩​គីឡូម៉ែត្រ ដើម្បី​អៀវ​កូនប្រុស​របស់​លោក​ទៅ​សាលារៀន​។ រាល់​ថ្ងៃ​គឺ​លោក​តែងតាំង​ភ្ញាក់​ពី​ព្រលឹម​ម៉ោង ៥ ដើម្បី​រៀបចំ​ប្រដាប់ប្រដារ ដូចជា​សម្ភារ​សិក្សា និង​អាហារ​ថ្ងៃត្រង់​សម្រាប់​កូនប្រុស​ទុក​ញ៉ាំ​នៅ​សាលា​។

​ព្រឹក​ឡើង​លោក​អៀវ​កូនប្រុស​ទៅ​សាលារៀន បន្ទាប់​លោក​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ទៅ​ធ្វើការ រួច​ពេល​ល្ងាច លោក​ត្រូវ​ត្រឡប់​ទៅ​សាលារៀន​ដើម្បី​ទទួក​កូនប្រុស ដែល​ចម្ងាយ​នៃ​ការធ្វើ​ដំណើរ​ក្នុង​មួយ​ថ្ងៃ​គឺ ២៩​គីឡូម៉ែត្រ​។​

Xiao Qiang ដែលជា​កូនប្រុស​របស់​លោក Xukang គឺ​មិន​អាច​ដើរ​បាន​ដោយសារ​តែ​ដៃ និង​ជើង​មាន​លក្ខណៈខុស​ពី​ធម្មតា​។ លោក Xukang បាន​និយាយថា “​កូនប្រុស​របស់ខ្ញុំ​ពិការភាព​គឺ​គាត់​មិន​អាច​ដើរ​បាន​ដោយ​ខ្លួនឯង​នោះ​ទេ ហើយ​គាត់​ក៏​មិន​អាច​ជិះ​កង់​បាន​ផង​ដែរ​”​។ លោក Xukang បន្តទៀតថា លោក​មាន​មោទនភាព​ថា កូនប្រុស​របស់​លោក​នឹង​ខ្ញុំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ឡើង​ថ្នាក់ ហើយ​លោក​នឹង​ថា វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​រឿងនេះ​។ លោក​តែងតែ​ស្រមៃ​ថា កូនប្រុស​របស់​លោក នឹង​ប្រឡង​ជាប់​វិទ្យាល័យ​។ “​ខ្ញុំ​ដឹង​ថា នេះ​គឺ​គ្រាន់តែ​ជា​ការស្រមើស្រមៃ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ដែល​ខុស​នោះទេ​”​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ រដ្ឋាភិបាល​ចិន បាន​ផ្ដល់​នូវ​ផ្ទះល្វែង​ជិត​សាលា​មួយ​ដើម្បី​សម្រាប់​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស ហើយ​វា​ក៏​កំពុងតែ​រៀបចំ​ទទួល​សិស្ស​ផងដែរ​៕
1
https://i1272.photobucket.com/albums/y389/domneng/2_zps1b9e188b.jpg
https://i1272.photobucket.com/albums/y389/domneng/3_zps717a4f6c.jpg
https://i1272.photobucket.com/albums/y389/domneng/4_zps6cb3d124.jpg

មតិយោបល់