ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនស្ត្រីម្នាក់ទៅតុលាការ រឿងខ្ចីម៉ូតូមេការ​សំណង់ទៅបញ្ចាំ

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នា២០១៨នេះ បានបញ្ជូនខ្លួន ស្ត្រីសង្ស័យម្នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីម្ចាស់ ម៉ូតូចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស ព្រោះរឿងខ្ចីម៉ូតូយកទៅបញ្ចាំ។

យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ ហាន់ រតនា ភេទ ស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុង ការដ្ឋានសំណង់ បុរី ប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមាន ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ ស្នាក់នៅ កន្លែងជាមួយជនសង្ស័យ។

ស្ត្រីជនសង្ស័យត្រូវបាន ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ខាងលើ នៅគ្រាដែលជនសង្ស័យ វិញត្រលប់មកកន្លែងធ្វើការវិញ។

យោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជនសង្ស័យបានខ្ចីម៉ូតូ របស់ខ្លួន ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-9927 ជិះទៅលេងស្រុកកំណើត មួយថ្ងៃ។

ដោយសារជនសង្ស័យ ជាកម្មកររបស់ខ្លួន ទើបព្រមឲ្យខ្ចី ប៉ុន្តែ ជនសង្ស័យ បែរជាយយក ម៉ូតូនោះទៅបញ្ចាំគេនៅម្តុំផ្សារតាខ្មៅ ខេត្តកណ្តាល បានលុយ ៦០០ ដុល្លារ និងរត់គេចខ្លួនបាត់។

លុះក្រោយមកនៅពេលជនសង្ស័យត្រលប់មកវិញ ទើបជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចធ្វើតាមច្បាប់តែម្តងទៅ៕

មតិយោបល់