ត្បូងឃ្មុំ: នៅវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។
ម្ចាស់រងគ្រោះមានឈ្មោះ ដូចខាងក្រោម៖
១- ជា ចន្ធូ ភេទប្រុស សង់ពីថ្ម (ឆេះខ្លះ)
២- ហ៊ួត អេង ភេទប្រុស សង់ពីឈើ (ឆេះអស់)
៣- តុល ស៊ាងហ៊ួត ភេទប្រុស សង់ពីឈើ(ឆេះអស់)
៤- ឆាយ ស៊ីវហួយ ភេទស្រី សង់ពីឈើ(ឆេះអស់)
៥- អ៊ឹង ឆាយ ភេទប្រុស សង់ពីឈើ(ឆេះអស់)
៦- លាង សុង ភេទប្រុស សង់ពីឈើ(ឆេះអស់)
៧- ម៉ូវ ស៊ីណា ភេទស្រី សង់ពីឈើ(ឆេះអស់)
៨- ម៉ូវ ស៊ីថា ភេទស្រី សង់ពីឈើ (ឆេះអស់)
៩- គ្រួច សំកេន ភេទប្រុស សង់ពីថ្ម (ឆេះខាងមុខ)
១០- ឈិន ឈឿង ភេទប្រុស សង់ពីថ្ម (ឆេះខាងមុខ)
១១- ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាងក្រោយ(ឆេះខ្លះ)
ករណីនេះ រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក ៦ និងខេត្ត២ ព្រមទាំងក្រុមហុ៑នចំការកៅសូ៑មេមត់ បានជួយពន្លត់ ដោយ ប្រើប្រាសទឹកសរុបអស់ ៣៥ឡាន។
មកដល់ពេលម៉ោង៤ និង៣០នាទីជិតភ្លឺ ទើបអាចគ្រប់គ្រងបានស្ទើរ ១០០%។ ទោះជាយ៉ាងនេះក្ដី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានដឹងនាំបញ្ជាឲ្យទុកឡានទឹក ៣គ្រឿង ឲ្យប្រចាំការមួយរយៈទៀត ដើម្បីត្រៀមពិនិត្យក្រែងមានបញ្ហាសេសសល់៕
មតិយោបល់