ព័ត៌មានជាតិ

Update៖ ម្ដាយអង្គុយទ្រហោយំ ករណីសិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅថ្នាក់ទី១២ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៦និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ បណ្ដាលឲ្យមនុស្សប្រុស០១នាក់ស្លាប់នៅកន្លែងកើតហេតុ។

ភាគីម៉ូតូម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158 បើកបរដោយឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅថ្នាក់ទី១២ មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ភាគីរថយន្ដម៉ាក NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 (អ្នកបើកបររត់គេចបាត់) ។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌដង្កោ រង់ចាំការដោះស្រាយ ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់