Post News Media ព័ត៌មានជាតិ ម្ចាស់ស្រវឹងខ...

ម្ចាស់ស្រវឹងខ្លាំង រថយន្តបោលឡើងរនាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញ: បុរសម្នាក់ បានបើករថយន្ដក្នុងស្ថានភាពស្រវឹង រហូតដល់គេងលង់លក់មួយភាំងបណ្ដាលឲ្យរ៉េទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់ ហើយរថយន្ដជាប់គឿងនៅលើទ្រូងផ្លូវ ធ្វើឲ្យកង់ផុតពីដីទៅមុខលែងរួច។ ហេតុការណ៍នេះ កើតឡើងកាលម៉ោង១២៖៣០នាទី យប់រំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មុខផ្សារទំនើរអីអន(AEON) តាមបណ្ដោយផ្លូវព្រះសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ដម៉ាក កាមរីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-5254 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ដោយស្រវឹងខ្លាំងពេកធ្វើឲ្យបុរសជាតៃកុងគេងលក់មួយភាំង បណ្ដាលឲ្យរថយន្ដរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់ ហើយរថន្ដក៏គឿងលើរបាំងថ្មពុះចែកទ្រូងផ្លូវ។ ចំណែកម្ចាស់រថយន្ដមិនមានរងរបួស ភ្លាមៗនេះ ម្ចាស់រថយន្ដបង្កចុះពីលើរថយន្ដរត់ឡើងទៅរថយន្ដរ៉េងរ៉ូវើ ពណ៌ស មួយគ្រឿងទៀត ហើយជិះគេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះមកដល់កន្លែងធ្វើការវាស់វែងយករថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

Loading...