ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ព្រៃផ្សៃណាស់! ជនរងគ្រោះជាជនជាតិចិន១០នាក់ ត្រូវជនជាតិចិនដូចគ្នា៧នាក់ ចាប់បង្ខាំង និងធ្វើទារុណកម្មដ៏សាហាវ ដើម្បីជំរិតទារលុយ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះឡោមព័ទ្ធផ្ទះល្វែងមួយកន្លែង នៅម្តុំផ្លូវបេតុងរោងចក្រRCI ស្ថិតក្នុងក្រុម១២ ភូមិ០៣ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៧ នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងបានប្រើទារុណកម្ម ដ៏សាហាវ ទៅលើជនរងគ្រោះជាង ១០នាក់

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយកម្លាំងជំនាញ បន្តស្រាវជ្រាវ ចំណែកជនសង្ស័យ បានកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់