ព័ត៌មានជាតិ

ថ្ងៃទី២៧មិថុនា ទឹកទន្លេឡើង៥ ស្រក២ ថេរ១កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានហក់ឡើងបន្តិច គ្រាដែលស្ថានីយជលសាស្ត្រតែ២ប៉ុណ្ណោះ ដែលកម្ពស់ទឹកស្រកចុះបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះបន្តិច។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទីទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៨១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៤ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៩,៦២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២០ម៉ែត្រ ទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៤,៥២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៦ម៉ែត្រ ទី៤- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,៣៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើ០,០៣ម៉ែត្រ និងទី៥- ទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ។

ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត កម្ពស់ទឹកហាក់ស្រកចុះបន្តិច ដែលក្នុងនោះ រួមមាន ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៦៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០២ម៉ែត្រ និងទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៦៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៦ម៉ែត្រ ខណ:ដែលកម្ពស់ទឹកនៅទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់នៅថេរដដែល គឺ២,៥៥ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ៕

មតិយោបល់