ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2AT-6160 បុកម៉ូតូDukeរបស់សមត្ថកិច្ច បញ្ចប់ត្រឹមសំណង១០ដុល្លារ

ភ្នំពេញៈ រថយន្តលុចស៊ីសមួយគ្រឿង បើកបរក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកDUKE មួយគ្រឿង បណ្តាលឲ្យដួលរងការខូចខាតបន្តិចបន្តួច ហើយមិនបង្កឲ្យមានរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស៣០០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6160 ជាអ្នករត់តាក់ស៊ីបើកតាមបណ្តោយផ្លូវរដ្ឋសភា ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនជាប់ក៏បានទៅបុកម៉ូតូម៉ាកKTM-DUKEចំកង់ក្រោយបណ្តាលឲ្យដួលតែសំណាងល្អមិនបង្កឲ្យមានរបួសនោះទេបាក់តែចង្កឹះលេខ ។

ក្រោយពេលកើតហេតុម្ចាស់ម៉ូតូគឺជាសមត្ថកិច្ចមួយរូបក៏បានទារសំណងចំនួន៥០ដុល្លារ តែខាងភាគីរថយន្តសុំថាខ្ញុំរត់តាក់ស៊ីឲ្យគេទេហើយក៏ព្រមយកសំណងចំនួន១០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់