ព័ត៌មានជាតិ

រថយន្តCRV មួយគ្រឿង ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីគ្នា

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកCRVមួយគ្រឿង បើកក្នុងល្បឿនលឿនពេកក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវអស់១កង់។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ០៣និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាមCRV ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 2A-1644 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនពេកក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរអស់១កង់ធំ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខរថយន្តស្ទើរតែទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍និងសម្ថកិច្ចជំនាញក៏បានវាស់វែងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់