ភ្នំពេញៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច ទៅតុលាការ។
ជនសង្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស ១៤ ឆ្នាំ។
២/ឈ្មោះ ញឹម សុថារឹទ្ធ ហៅតាន់ ភេទប្រុស អាយុ ១៤ ឆ្នាំ។
ដំណើររឿង៖ កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ជនសង្ស័យបានម៉ូតូម៉ាក Nozza ពណ៌ស ស្លាកលេខ ភ្នំពេញ 1BH-2724 បំណងឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ខណៈមកដល់ផ្លូវលេខ១២៣ ក្បែរម៉ាតអង្គរ ប្រទះនឹងស្ត្រីជនបរទេសម្នាក់ក៏ជិះទៅក្បែរហើយធ្វើសកម្មភាពឆក់កាបូបលុយ ស្របពេលពលរដ្ឋឃើញបានស្រែកផ្អើលឆោឡោ បន្ទាប់មកជនសង្ស័យជិះម៉ូតូរត់គេចខ្លួនទៅជួបនឹងកម្លាំងមួលដ្ឋានកំពុងចុះល្បាត ស្ទាក់ឃាត់ខ្លួនបានតែម្ដង។ក្រោយឃាត់ខ្លួននឹងធ្វើការសាកសួរ ជនសង្ស័យមានបក្ខពួក២នាក់ទៀតឈ្មោះ ហុង លី និងឈ្មោះ ឆក ធ្លាប់ធ្វើសកម្មភាពឆក់ពីពលរដ្ឋនៅម្តុំផ្សារទួលទំពូង ផ្សារអូរឬស្សី ផ្សារកណ្តាល ជាញឹកញាប់មកហើយ
បច្ចុប្បន្ន ជនសង្ស័យទាំង២ត្រូវ សមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់