ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាខូចខាតទាំងសងខាង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់និងស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4360 បើកបរតាមបណ្តោយផ្លូវ៥១៦​ ទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកនឹងរថយន្តឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2825 កំពុងបើកបរដោយជនបរទេសម្នាក់ពេញទំហឹង បណ្តាលឲ្យភាគីរថយន្តទាំងសងខាងរងការខូចខាត នៅចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយផ្លូវ៥១៦ កែងនិងផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាមុយបញ្ជូនអ្នករបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្តត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់