ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាប និងឃាត់ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃចំនួន ២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច ដែលហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ ៥ចំណុចក្រុម ៥ ភូមិ ខ.២ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ រេះ អី សា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ ១៧.F ផ្លូវទន្លេសាប ក្រុម ៤ ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរ រត់ម៉ូតូកង់បីកាន់ទូរស័ព្ទ ម៉ាក់អាយហ្វូនស៊ិច ពណ៌ទឹកមាស។
ជនសង្ស័យទី១ ឈ្មោះ អីម មូ សា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៨៥៧ ក្រុម ៣ ភូមិឃ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) (មានសារធាតុញៀន)។
ជនសង្ស័យទី ២ ឈ្មោះ សាយ ដា ណេត ភេទ ប្រុស អាយុ ២០ ឆ្នាំជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ភូមិ ២ សង្កាត់ច្រាំងចំរេះ ១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) (មានសារធាតុញៀន)។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានបើកម៉ូតូកង់បីពីជើងឆ្ពោះមកត្បូង លុះដល់កន្លែងកើតហេតុ ក៏ឈប់រឺម៉ក់កង៉បី ស្រាប់តែមានជនសង្ស័យ ២នាក់ កំពុងតែឈរនៅចិញ្ចើមផ្លូវ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិច ពណ៌ទឹកមាសរបស់គាត់ រួចរត់តែម្តង ភ្លាមៗនោះជនរងគ្រោះ ក៏ស្រែកឆោទ្បោ ទើបកម្លាំងខណ្ឌ និងប៉ុស្តិ៍ដែលកំពុងល្បាតជិតកន្លែងកើតហេតុ ក៏ជួយអន្តរាគមន៍ឈានដល់ឃាត់ជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិ ២ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់