អ្នកណាមិនភ័យ អ្នកណាមិនខ្លាចនោះ បើឮថាខ្លួនកំពុងតែកើតជំងឺមហារីកស្បែក? មហារីកស្បែក ស្ថិតនៅក្នុងត្រកូលជំងឺមហារីក ដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ តែទោះបីជាជំងឺនេះកាចសាហាវយ៉ាងណាក៏ដោយ អ្នកអាចការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់បាន ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញៗមួយចំនួនតែប៉ុណ្ណោះ។
១.ប្រយ័ត្នពន្លឺព្រះអាទិត្យ
អ្នកត្រូវជៀសវាងនៅក្រោមពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៤រសៀល ព្រោះពេលនេះអាកាសធាតុកំពុងតែក្តៅខ្លាំង ដែលអាចបង្កទៅជាជំងឺមហារីកស្បែកបាន។ ប្រសិនបើអ្នកត្រូវធ្វើការនៅក្រោមពន្លឺព្រះអាទិត្យ អ្នកគួរតែស្លៀកសំលៀកបំពាក់ឲ្យបានជិត ពាក់ស្រាមដៃ វ៉ែនតា និងមួកផងដែរ។
២.ប្រើក្រែមការពារកម្តៅថ្ងៃ
ការប្រើប្រាស់ ក្រែមការពារកម្តៅថ្ងៃ មុនពេកចេញក្រៅ ក៏ជាវិធិដ៏ល្អមួយដែលអាចជួយការពារស្បែកមិនឲ្យមានបញ្ហារលាកដោយសារតែកម្តៅព្រះអាទិត្យ និងការវិវត្តទៅជាជំងឺមហារីកស្បែក។
៣.ប្រយ័ត្នចចំពោះគ្រឿងសំអាង
មុននឹងប្រើប្រាស់គ្រឿងសំអាង អ្នកត្រូវស្គាល់ម៉ាក គុណភាព និងចេះពិនិត្យមើលកាលបរិច្ចេត ឲ្យបានត្រឹមត្រូវ ព្រោះប្រសិនបើអ្នកប្រើខុសច្បាស់ជាបង្កឲ្យខូចស្បែក ហើយអាចប្រឈមនឹងជំងឺមហារីកថែមទៀត។
៤.ត្រូវទទួលទានទឹក
ក្នុងករណីអាកាសធាតុកំពុតែក្តៅខ្លាំង អ្នកត្រូវផឹកទឹក ឬទឹកផ្លែឈើស្រស់ឲ្យបានច្រើន ដើម្បីផ្តល់វីតាមីន ដល់រាងកាយសម្រាប់ទប់ទល់ជាមួយនឹងជំងឺផ្សេងៗ រួមទាំងមហារីកស្បែកផងដែរ។
៥.តាមដានសុខភាព
ចំណុចចុងក្រោយដែលអ្នកគួរតែអនុវត្ត នោះគឺតាមដានសុខភាពជាប្រចាំ ប្រសិនបើរកឃើញរោគសញ្ញាដំបូង អ្នកអាចធ្វើការព្យាបាលបានទាន់ពេលវេលា៕
ដកស្រង់ពី៖ soha
មតិយោបល់