ព័ត៌មានជាតិ

គាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ទាន់ចាប់ប្រគល់ឲ្យប៉ូលិស!..

ភ្នំពេញ: នៅថ្ងៃទី0៨ ខែសីហា ឆ្នាំ២០១៨ នៅ វេលាម៉ោង៣និង៣០នាទីព្រឹក ស្ថិតនៅចំណុច ផ្ទះលេខ១៦៨ ផ្លូវលំ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះរបស់ប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បត្តិ ដែលមានឈ្មោះ ប៉េស យៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ក្រុងភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ក្រោយយពីធ្វើការឃាត់ខ្លួនបានដកហូត វត្ថុតាងបានដូចជា សោសូលិច១ ដែលជនសង្ស័យ ឆ្កឹះរួច ដែកអ៊ីណុក សម្រាប់ហាលខោអាវ ចំនួន២ ដែលជនសង្ស័យប្រើសម្រាប់ ថ្ពក់ទាញ លួចទ្រព្យសម្បត្តិ ទូរស័ព្ទដៃ អ៊ិនចុចពិល ពណ៌ស១គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណ:ដែលជនរងគ្រោះ កំពុងដេកលក់ នៅវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានប្អូនស្រីដែលដេកនៅបន្ទប់ផ្សេង មកដាស់ហៅប្រាប់ ថាមានចោរចូលផ្ទះ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះ ទៅអើតមើលតាមប្រឡោះទ្វារ ក៏ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព លួច រត់ទៅបើកទ្វារចេញក្រៅ តែជនសង្ស័យចងទ្វារជាប់ពីក្រៅ ទើបស្រែកហៅអ្នកជិតខាង ឲ្យជួយស្រាយទ្វារ ផ្អើលអ្នកជិតខាងនាំគ្នា ដេញចាប់ជនសង្ស័យបានតែម្តង រួចប្តឹងប៉ូលិស នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ២តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញដើម្បីចាត់ការបន្ត៕

មតិយោបល់