ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ តាមដីបង្គាប់របស់តុលាការខេត្តកំពង់ចាម

កំពង់ចាមៈ គរបាលខេត្តបាត់ដំបង សហការ​ចាប់​ខ្លួនជនស័ង្សយតាមដីការបស់តុលាការខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីមានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ​អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នង​ការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំ​កម្លាំងជំនាញសហការជាមួយសមត្ថកិច្ចនគរបាល​នៃអធិការ​ដ្ឋាននគរបាល ស្រុកឯកភ្នំ​ អនុវត្តដីកាបង្គាប់ឲ្យចូលខ្លួនរបស់អយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ដោយធ្វើការឃាត់ខ្លួនជន​ស័ង្សយម្នាក់ឈ្មោះ វិន​ រស់​ ភេ​ទ​ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកជីក​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ដែល​ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចដោយ​មាន​ស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅមូលដ្ឋានក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​រួចគេចខ្លួន​ មកសម្ងំក្នុងភូមិសាស្រ្ត​ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​។

បច្ចុប្បនជនសង្ស័យបានប្រគល់ជូនសម​ត្ថកិច្ចនគរបាលខេត្តកំពង់ចាមចាត់ការតាម​នីតិវិ​ធី៕

មតិយោបល់