Post News Media ព័ត៌មានកីឡា Chelsea និង R...

Chelsea និង Real Madrid ឈានដល់កិច្ចព្រមព្រៀងគ្នាមួយ

ក្រុមតោខៀវ Chelsea និងក្រុមអធិរាជស Real Madrid បានឈានដល់កិច្ច​ព្រមព្រៀងគ្នាមួយ ក្នងការដោះដូរកីឡាករជាមួយគ្នា ក្នុងពេលឆាប់ៗនេះ លើកីឡាករ Mateo Kovacic ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានទទួលភ្លើងខៀវ ពីក្រុម Real Madrid ហើយ​ ក្នុងការខ្ចីជើងខ្សែបម្រើក្រូអាត Mateo Kovacic នាពេលដ៍ខ្លីខាងមុខនេះ។ ជាក់ស្តែងណាស់ Kovacic បានស្នើ Real Madrid រួចហើយ ក្នុងការចាកចេញពីក្លិបនៅរដូវក្តៅនេះ ក្រោយ​ពី​មិនអាចប្រជែងឈ្នះជម្រើស ១១នាក់ដំបូង។

ក្នុងនោះដែរ មានក្លិបជាច្រើនចង់បាន Kovacic ដូចជា Man Utd ជាដើម តែកីឡាករក្រូអាតរូបនេះ បដិសេធ មិនចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយ។ ក៍ប៉ុន្តែ សម្រាប់ការចង់បានរបស់ Chelsea បានក្លាយជារឿងដ៍ល្អរបស់ Kovacic វិញ ខណ: Chelsea បានត្រៀមរួចហើយ ក្នុងការនាំយកកីឡាកររូបនេះ ក្នុងលក្ខខណ្ឌ​ខ្ចីជើងពីក្រុម Real Madrid ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea នឹងនាំយក Mateo Kovacic មកកាន់ Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីពង្រឹងតំបន់កណ្តាលឲ្យកាន់តែ​រឹងមាំ ពោលដូចអ្វីដែលគ្រូថ្មីបាននិយាយថា លោកនឹងនាំយកខ្សែបម្រើមួយរូបទៀត​មុនបញ្ចប់ទីផ្សារដោះដូរកីឡាករបញ្ចប់។

Loading...