ភ្នំពេញៈ ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់ទើបឃើញមានកម្លាំងអាវុធហត្ថនិងគយចុះមកត្រួតពិនិត្យដល់កន្លែងតែម្តង កាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី០៨ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ទីតាំងក្នុងឃ្លាំងខាងលើគឺមិនដឹងថាមានទំនិញអ្វីខ្លះទេដោយយូៗឃើញមានរថយន្តធុនធំៗចេញចូលម្តង និងឃើញតែបិទទ្វារឃ្លាំងនិងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃខាងលើនេះ ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកតែម្តង។ ការចុះមកទីតាំងខាងលើនេះគឺគេមិនបានសហការជាមួយសមត្ថកិច្ចឬក៏អាជ្ញាធរក្នុងមូលដ្ឋានឡើយ សូម្បីក្រុមអ្នកយកព័ត៌មានក៏មិនអនុញ្ញាតិឲ្យចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិទទ្វារហើយស្ងាត់ៗនៅតែខាងក្នុងប៉ុណ្ណោះ។
ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរនិងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាងលើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយឬក៏សាកសួរព័ត៌មានលម្អិតនៅក្នុងឃ្លាំងដែលគយចុះមកខាងលើបានឡើយដោយមិនសហការជាមួយសូម្បីសមត្ថកិច្ចឬក៏អាជ្ញាធរមូលដ្ឋាន៕
មតិយោបល់