ព័ត៌មានជាតិ

និយាយថាទេ ចំពោះគ្រឿងញៀន! នៅក្មេងៗណាស់ តើអនាគតនិងទៅជាយ៉ាងណា…

កំពត: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកកំពង់ត្រាច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់តូច។

ទី១ឈ្មោះ ហែម ហេង ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទី២ឈ្មោះ ស.ច.ទ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៣ឈ្មោះ ស៊ីសុវត្ថិ ដួងមីមី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច។ ទី៤ឈ្មោះ ហូវ លាភ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកោះខ្លូត ស្រុកកំពង់ត្រាច,ទី៥ឈ្មោះ អ៊ូ ដាលីង ភេទប្រុស អាយុ១៨ឆ្នាំ។ និងទីឈ្មោះ ដើង ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់- ត្រាចខាងកើត ស្រុកកំពង់ត្រាច ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់