សៀមរាបៈ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ ឡេ គឹមលាង ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាម្តាយជនរងគ្រោះអាយុ១២ឆ្នាំ ដែលត្រូវបានជនសង្ស័យឈ្មោះ ព្រំ សុខុម ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានរួមភេទជាមួយកូនគាត់បានចំនួន៣ដង។
ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលជំនាញយើងបានកោះហៅជនសង្ស័យមកសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានជនរងគ្រោះពិតប្រាដកមែន។
តាមការសាកសួរនិងជ្រាវជ្រាវរបស់កម្លាំងនគរបាលយើង បានឲ្យដឹងថា ជនសង្ស័យរូបនេះកាលពីឆ្នាំ២០១៣បានរំលោភបំពានផ្លូវភេទលើកុមារីម្នាក់នៅភូមិបន្ទាយចាស់រួចម្តងមកហើយៗត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនយើងបានចាប់បញ្ជូនទៅតុលាការ ទើបតែចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ។
ក្នុងករណីនេះសមត្ថកិច្ចនគរបាលយើងបានប្រគល់ជនរងគ្រោះទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត រីឯជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
មតិយោបល់