បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញ តាមផ្ទះ ជុំវិញផ្សារកណ្តាល និងក្នុងផ្សារ ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 4
ជាលទ្ធផល បានដកហូតទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលមានដូចជាអាស៊ីតអាសេទិច នំផ្អែម ដំណាប់កន្ទួត ទឹកដោះគោស្រស់ ទឹកក្រូច ទឹកសណ្តែក សរុបចំនួន ២២១ កញ្ចប់ ស្មើរនិង ៩៣ គីឡូក្រាម យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីច្បាប់៕
មតិយោបល់