ព័ត៌មានជាតិ

ញ៉ាមលួចបានច្រើនលើកមិនអី តែមកចំថ្ងៃស៊យនាំគ្នាដេញចាប់បានតែម្តង

កណ្តាលៈ ករណីអំពើលួចបូមប្រេងម៉ាស៊ូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង
១១និង៤០នាទី នៅចំណុចដីចំការបន្លែស្ថិតភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះទាំងអស់មានគ្នា៧នាក់ដោយទី
១-ឈ្មោះសាយ ចំរេន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
២-ឈ្មោះហេង ចាប ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។
៣-ឈ្មោះអ៊ី តាំងលាង ភេទប្រុសអាយុ៦៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។
៤-ឈ្មោះគក់ ចុងឆាយ ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។
៥-ឈ្មោះយុន ប៉ោលី ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។
៦-ឈ្មោះ តុ អេង ភេទប្រុសអាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ។
៧-ឈ្មោះអ៊ាក ចន្ទី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ។
អ្នកទាំង០៧នាក់មានទីលំនៅភូមិវត្តកណ្តាល ឃុំទឹកវិលស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ (០២នាក់ ឃាត់ខ្លួន០១នាក់)
-ឈ្មោះ រី ហួ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
-ឈ្មោះនាង ដំ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង(គេចខ្លួន)។
-អ្នកទាំង២ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖
១.ម៉ូតូ០១គ្រឿងម៉ាកC៥០(គុបមូលពណ៌ទឹកប៊ិចចាស់) ពាក់ស្លាកលេខ កណ្ដាល 1P-0614
២.ទុយោសំរាប់បូមប្រេងម៉ាស៊ូត ០១ ។
តាមប្រភពព័ត៌មានពេលកន្លងមកជនសង្ស័យទាំងពីរ និងឈ្មោះម៉ឺន តូនី ភេទ
ប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ ធ្លាប់បានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីម៉ាស៊ីនដែលប្រជាពលរដ្ឋទុកតាមមាត់ព្រែកដើម្បីបូមទឹកស្រោចដំណាំបន្លែ ចំនួន
០៣លើកមកហើយ ។
រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទីយប់ ជនសង្ស័យទាំងពីរ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតដូចៗមុនដោយឈ្មោះនាង ដំ បានប្រាប់ទៅឈ្មោះ រីហួ ថាទៅយកប្រេងម៉ាស៊ូតដែលខ្លួនបានលួចបូមបានពីថ្ងៃមុនហើយយកលាក់ទុក ។
ពេលជិះម៉ូតូទៅដល់កន្លែងទុកប្រេង ម៉ាស៊ូតឈ្មោះនាង ដំ
បានដើរទៅមើលប៉ុន្តែរកមិនឃើញប្រេងម៉ាស៊ូតដែលខ្លួនលួចរួចអ្នកទាំង២ ក៏បានជិះម៉ូតូត្រឡប់មកវិញស្រាប់តែប្រជាពលរដ្ឋបានដេញចាប់ រួចក៏បានផ្តួលម៉ូតូរត់បែកផ្លូវគ្នាទើបប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់តែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិលបានចុះដល់កន្លែងកើតហេតុរួច ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរ និងរួចបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ស្អាងដើម្បីកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី៕

 

មតិយោបល់