កណ្តាលៈ បុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុច បន្ទប់ក្នុងផ្ទះ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ មៀច រតនា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ។
មុនពេលកើតហេតុ ឈ្មោះ ឃឹម ណុប ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះដើរទៅមុខទៅក្រោយ និងចេញចូលផ្ទះដូច ខុសពីសព្វដង ។ លុះដល់ វេលាម៉ោងប្រមាណ៤និង២០នាទីល្ងាច ប្រពន្ធជនរងគ្រោះ មិនឃើញជនរងគ្រោះ ដើរមកផ្ទះបើកទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះចងកជាមួយខ្សែភ្លើងជាប់នឹងចំរឹងបង្អួច ក្នុងបន្ទប់ ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារជនរងគ្រោះចុះទៅដល់កន្លែងកើតហេតុពិនិត្យ សាកសព បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់