ព័ត៌មានជាតិ

អាសូរណាស់! កម្មករផ្សារដែកម្នាក់ ត្រូវអស់ជីវិត ដោយសារឆ្លងចរន្តអគ្គិសនីឆក់ស្លាប់..

បាត់ដំបងៈ កាលពីវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវឆក់ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ស្ថិតនៅក្រុម៤ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់។

ជនរងគ្រោះឈ្មោះ អឿង អែល ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិតាទក ឃុំពកស្រុកពក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មុខរបរកម្មករផ្សារដែក ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានបម្រើការងារនៅរោងជាងរបស់ឈ្មោះ លៀប រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឃុំកើតហេតុ ដោយនៅថ្ងៃកើតហេតុ ជនរងគ្រោះបានប្រើម៉ូទ័រ ស្វានដែកធ្វើរថយន្តឆ្នៃឲ្យឈ្មោះ កង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ មានមុខរបរជាកម្មករ ប៉ុន្តែជាអកុសើ
ក្នុងពេលកំពុងកាន់ម៉ូទ័រស្វានដែក ស្រាប់តែមានការឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ជនរងគ្រោះស្លាប់នៅកន្លែងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការត្រួតពិនិត្យដល់ និងបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ ដោយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់