ព័ត៌មានកីឡា

ក្រសួងការពារជាតិ ទម្លាក់ជើងឯកឆ្នាំចាស់ដល់ក្នុងដី(វីដេអូ)

ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) បានយកឈ្នះ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៥ទល់៤ បន្ទាប់ពីប្រកួតជើងទី២ បានបញ្ចប់ ៩០នាទី នឹងបន្ថែម ១៥នាទី ២ដង ដោយលទ្ធផល​២ទល់១ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ថ្នាក់ជាតិ ជើងទី២ ខណៈដែលជើងទី១ អតីតជើងឯកឆ្នាំចាស់ យកឈ្នះ ២ទល់១ ។

គ្រាប់បាល់នាំមុខ ២គ្រាប់ របស់ក្រុមភ្ញៀវ ទ័ព រកបានដោយកីឡាករ ឈិន ឈឿន នៅនាទី៦ នឹងកីឡាករវ័យក្មេង សុខ ហៀង នៅនាទី៣៣ ស្របពេលដែលក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ ហួយ ផល្លីន នៅនាទី៤៥ ។ លទ្ធផល ២ទល់១ នេះ បានធ្វើស្មើគ្នា បើសរុបទាំងជើងទី១ ៣ទល់៣ ទោះជាយ៉ាងណាក៏ដោយ ក្រុមការពារជើងឯក ត្រូវបរាជ័យ ដោយការទាត់បាល់កាត់សេចក្តី។

ដូច្នេះហើយ ជើងឯកឆ្នាំចាស់ ត្រូវហាវអាវ ត្រឹមវគ្គនេះ ខណៈដែល ក្រសួងការពារជាតិ ត្រូវឡើងទៅវគ្គបន្តទៀត ដើម្បីដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១២ ៕

https://www.youtube.com/watch?v=2nzt3QSyfSc

មតិយោបល់