ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ កាច់.កម៉ូតូបានសម្រេច ត្រូវបានគេចាប់វាយទ្រមខ្លួនម្នាក់និងម្នាក់ទៀតជិះគេចខ្លួនបាត់!

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចកាច់.កម៉ូតូបានសម្រេច ខណ:ដែលម្ចាស់ទុកម៉ូតូនៅមុខផ្ទះរួចឡើងជិះចេញទៅបាត់ម្នាក់និងម្នាក់ទៀតឡើងមិនទាន់ ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៩៨ ចំណុចផ្ទះមុខផ្ទះកើតហេតុ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុខ យឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជិះម៉ូតូស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ។

ជនសង្ស័យឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀតជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរួចដើរទៅធ្វើការក្រោយមកជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច ភ្លាមៗនោះក៏ត្រូវគេឃើញទាន់ស្រែកឆោឡោ បណ្តាលឲ្យពួកវាភ័យជិះគេចខ្លួនទៅបាត់ម្នាក់ និងម្នាក់ឡើងជិះពីក្រោយមិនទាន់ ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋដេញតាមរហូតដល់ផ្លូវលំ ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់បានវាយទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១។ តែនៅពេលសមត្ថកិច្ចសួរនាំជនរងគ្រោះដឹងថាកើតហេតុនៅប៉ុស្តិ៍បឹងកក់១ ខណ្ឌទួលគោកក៏ប្រគល់ជនសង្ស័យទៅប៉ុស្តិ៍បឹងកក់១ចាត់ការបន្ត៕

មតិយោបល់