ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាប ការនាំចូលសាច់មាន់ខូចគុណភាព នៅច្រកព្រំដែនអន្តរជាតិបាវិត!..

ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅច្រកព្រំដែនអន្តរជាតិបាវិត សាខាកាំកុងត្រូល ខេត្តស្វាយរៀង បានធ្វើការបង្ក្រាប ការនាំចូលសាច់មាន់ខូចគុណភាពដែលមានបរិមាណប្រមាណ ២០០គីឡូក្រាម ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិបាវិត។

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ត្រីមានសមត្ថកិច្ចច្រកអន្តរជាតិបាវិត រួមមាន: មន្ត្រីកាំកុងត្រូល មន្ត្រីមាត់ច្រក ប៉ូលិស និងមន្ត្រីគយ ឈរជើងនៅតាមច្រកព្រំដែន បានធ្វើការដុតកម្ទេចសាច់មាន់ខូចគុណភាពនៅនឹងកន្លែង ក្រោយស្នាក់ការកាំកុងត្រូលច្រកអន្តរជាតិបាវិត៕

មតិយោបល់