ព័ត៌មានជាតិ

ទៀតហើយ! រកឃើញ ទឹក​ក្រូច​ដប​ជ័រ ភេសជ្ជៈ​កំប៉ុង ស្រាបៀ​រដប ស្រាបៀ​រកំប៉ុង មី​កំប៉ុង ទឹក​ម្ទេស​ដប ស្ករ​គ្រាប់​ដូង ចាហ៊ួ​យក​ញ្ច​ប់ និង ប័​រប្រ​អប់ ខូចគុណភាពដាក់លក់លើទីផ្សារ

ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តប៉ៃ​លិន​ សហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានចុះត្រួតពិនិត្យទំនិញ ដែល​ដាក់​តាំង​លក់ នៅ​ផ្សារ​ប៉ា​ង រលឹម និង​គេហដ្ឋាន ស្ថិត​នៅ​ភូមិប៉ា​ងរ​លឹម​ សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន ។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មានដូចជា ទឹក​ក្រូច​ដប​ជ័រ ភេសជ្ជៈ​កំប៉ុង ស្រាបៀ​រដប ស្រាបៀ​រកំប៉ុង មី​កំប៉ុង ទឹក​ម្ទេស​ដប ស្ករ​គ្រាប់​ដូង ចាហ៊ួ​យក​ញ្ច​ប់ និង ប័​រប្រ​អប់ សរុបចំនួន ៤០១.៥ គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការ​ដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធី ៕

មតិយោបល់