ចិន៖នៅថ្ងៃទី ៩ ខែ វិច្ឆកា ឆ្នាំ ២០១៣ នេះអ្នកចិញ្ចឹមជ្រូកវ័យ ៧២ ឆ្នាំ រស់នៅក្នុងទីក្រុង Quan Loi ខេត្ត Xinjiang ប្រទេសចិន ទទួលបានកូនជ្រូកមួយក្បាលដែលកើតចុងក្រោយគេបង្អស់ ប៉ុន្តែក្បាលរបស់វាខុសពីកូនជ្រូកធម្មតាបែរជាដូចដំរីទៅវិញ។ ដោយសារតែរូបរាងរបស់វាចម្លែកខុសពីគេបែបនេះ អ្នកចិញ្ចឹមជ្រូកក៏ដាក់ឈ្មោះឲ្យវាថា Bao Bao ប៉ុន្តែគួរឲ្យសោកស្តាយវាបានស្លាប់ទៅវិញបន្ទាប់ពីកើតបាន ១០ នាទី។ លោក Li Xiao Bin ដែលជាម្ចាស់កសិដ្ឋានបាននិយាយថា Bao គឺជាសត្វមួយតែមួយគត់ក្នុងចំណាមសត្វ ១០ ផ្សេងទៀតដែលកម្រនឹងជួយប្រទះនៅក្នុងកសិដ្ឋានរបស់គាត់។ Bao មានដងខ្លួនដូចជាបងប្អូនរបស់វាដែល តែក្បាលរបស់វាអត់មានដុះរោម និងមានត្រចៀកធំៗ លើសពីនេះទៅទៀតវាមានច្រមុះប្រវែង ២ សងទីម៉ែត្រមើលទៅដូចជាសត្វដំរី។ នេះជាលើកដំបូងហើយដែលមានបាតុភូតចម្លែកកើតនៅលើកសិដ្ឋានរបស់គាត់ នៅក្នុងកំឡុងពេល ១០ ឆ្នាំដែលគាត់បើកកសិដ្ឋានចិញ្ចឹមសត្វ។
បើយោងទៅតាមអ្នកជំនាញ កូនជ្រូកដែលកើតមកមានក្បាលដូចដំរីនេះ បណ្តោលមកពីការវិវឌ្ឍន៍នៃហ្សែននៅក្នុងជីវសាស្ត្ររបស់សត្វជ្រូក ហើយអត្រានៃការកើតកូនជ្រូកចម្លែកបែបនេះគឺកម្រនឹងមានក្នុងរាប់សិបលានករណី៕
ព័ត៌មានជាតិ
មតិយោបល់