ព័ត៌មានជាតិ

ពេលលេងជុំៗ ប៉ូលិសចុះទៅដល់រត់អស់រលីង បន្សល់តែមាន់ ១ក្បាល និងម៉ូតូ ៣១គ្រឿង

ត្បូងឃ្មុំៈ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបទីតាំងសង្វៀន លួចជល់មាន់ ០១កន្លែងស្ថិត នៅចំណុចភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ប្រប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ខណៈពេលកម្លាំងចុះល្បាត ក្នុងភូមិសាស្ត្រ
អ្នកលេងរត់គេចខ្លួនអស់បន្សល់ទុកវត្ថុតាងមួយចំនួនរួមមាន៖
មាន់០១ក្បាល ,ជញ្ជីង០២ ,របាំងកញ្ចក់០១ និងម៉ូតូចំនួន ៣១គ្រឿង ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕

មតិយោបល់