ព័ត៌មានជាតិ

ស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ខារ៉ាអូខេយីហោ “ហង្សមាស”

បាត់ដំបងៈ ស្ត្រីម្នាក់ជាអ្នកបោសសម្អាតក្នុងខារ៉ាអូខេយីហោ “ហង្សមាស” បានដេកស្លាប់បន្ទប់ ក្រោយមកត្រូវបានគេដឹកយកទៅទុកចោលក្នុងវត្តដំរីស ទើបលោកថៅកែរាយការណ៍ទៅកម្លាំងជំនាញខេត្ត ឲ្យចុះទៅត្រួតពិនិត្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាចស្ថិតនៅចំណុច ក្នុងទីតាំងខារ៉ាអូខេ “ហង្សមាស” នៅក្នុងក្រុមទី42 ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្រ្តីអត្តឃាតមានឈ្មោះ គួន ណិ ហៅភានី អាយុ៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅក្នុងទីតាំងខាងលើ ដោយមានមុខរបរជាអ្នកសម្អាតអនាម័យក្នុងខារ៉ាអូខេ។

ប្រភពបាននិយាយថា នៅមុនពេលកើតហេតុ គឺស្ត្រីរងគ្រោះបាននិយាយថា មានអាការៈហេវហត់ បន្ទាប់មកនារីរងគ្រោះបានដើរទៅរកបាយហូប នៅក្នុងចង្ក្រានបាយ រួចក៏ដើរទៅសម្រាប់នៅខាងមុខផ្ទះបាយយ៉ាងស្ងៀមស្ងាត់ ដោយសារតែពេលនោះភ្ញៀវក៏បានចាប់ផ្តើមចូលមកច្រៀងជាបណ្តើរៗផងដែរ។ លុះពេលភ្ញៀវចេញអស់ ពួកនារីមួយចំនួនបានដើរ ទៅដាស់ស្រាប់តែស្ត្រីរងគ្រោះមានអាការៈស្លេកស្លាំង និងមានសភាពដេកយ៉ាងស្ងៀមស្ងាត់ទៅហើយ ទើបថៅកែ បានហៅបុគ្គលិកពេទ្យឲ្យមកពិនិត្យ ដោយគ្រូពេទ្យបានបញ្ជាក់ថា ស្រ្តីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធនិងករណីខាងលើ ថៅកែព្យាយាមលាក់បាំងមិនឲ្យសមត្ថកិច្ចដឹង និងចុះធ្វើការត្រួតពិនិត្យសពឡើយ៕

មតិយោបល់