ព្រះវិហារៈ កាលពីវេលាម៉ោង៧និង៤៨នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង ក្នុងជម្លោះវង់ផឹកស៊ីនិងជក់ថ្នាំញៀន ដោយប្រើកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ នៅភូមិបង្កោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ រហូតស្លាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឯក គឹមអិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអារឈើ រស់នៅភូមិកន្តួត ឃុំកន្តួត ស្រុកជាំក្សាន្ត បានប្រើប្រាស់កាំបិតចុងស្រួចចាក់ទៅលើឈ្មោះ ហឿន ធា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត មុខរបរអារឈើ ត្រូវជាច្រើនកាំបិតត្រង់ពោះ និងដៃបណ្ដាលរងរបួសធ្ងន់ ពេលបញ្ជូនមកមន្ទីរពេទ្យបានស្លាប់តាមផ្លូវ។
ចំពោះមុខសញ្ញាត្រូវយោធាឃាត់ខ្លួនបញ្ជូនឲ្យកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមច្បាប់៕
មតិយោបល់