ព័ត៌មានជាតិ

កម្មករសំណង់នៅការដ្ឋានសំណង់ ឡុង នីម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឆក់ទូរសព្ទដៃនារីម្នាក់បានសម្រេច តែចុងក្រោយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានបានឆក់ទូរសព្ទដៃពីនារីម្នាក់ តែស៊យរត់មិនរួចជាប់ខ្នោះម្នាក់ និងម្នាក់ទៀតរត់រួច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ធី គុណ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ឡុង នី ភូមិទួលពង្រ សង្កាត់
ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន) និងជនសង្ស័យទី២ឈ្មោះ ឌី អាយុ១៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិត(រត់គេចខ្លួន)។

ចំណែកជនរងគ្រោះមានឈ្មោះ គាត ស៊ីវ ហ័ង ភេទស្រី ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ទូរសព្ទដៃ ដែលជនរងគ្រោះ ឆក់ ម៉ាក OPPO ចំនួន១គ្រឿង។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីក្លឹប បាល់ទាត់ ឆ្ពោះទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៤ លុះដល់ផ្លូវបត់ចូលផ្ទះហើយ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរសព្ទពីដៃ បានហើយបើករត់គេច ត្រូវបានជនរងគ្រោះ ស្រែកដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ បើកគេចជ្រុលទៅបុករម៉កម៉ូតូដឹកកម្មករ ដួល ពលរដ្ឋចាប់បានម្នាក់ ជនសង្ស័យម្នាក់ទៀតលើកម៉ូតូបើករត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍ និងបានបញ្ចូនទៅឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្ត ការសាកសួរស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេស សល់បន្ថែមទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់