ខ្សែបម្រើរបស់ក្លិប Bayern Munich កីឡាករ Toni Kroos បានបង្ហើបឲ្យដឹងថា គាត់នឹងចូលរួមលេង ជាមួយនឹង ម្ចាស់ជើងឯក Champions League ក្លិបអធិរាជស Real Madrid ក្នុងពេលខាងមុខ។
កីឡាករវ័យ ២៤ ឆ្នាំ ដែលជួយឲ្យអាល្លឺម៉ង់ លើកពាន 2014 World Cup ដោយឈ្នះអាហ្សង់ទីន ក្នុងលទ្ធផល 1-0 ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលរកគ្រាប់បាល់ដោយ Mario Gotze នៅម៉ោងបន្ថែម។
មានព័ត៌មានចចាមអារាមជាច្រើន នៅ ក្នុងអំឡុងពេលប្រកួត 2014 World Cup នៅប្រេស៊ីល ដោយថា Toni Kroos មានទំនាក់ទំនងជាមួយនឹង Madrid និង Manchester United ។ ទោះបីជាយ៉ាងណា និយាយពីបន្ទាប់ពីការជួប នៅចុងសប្តាហ៍នេះ កីឡាករ Toni Kroos បានអះអាងថា គាត់នឹង ចាកចេញទៅ ពហុកីឡដ្ឋាន Santiago Bernabeu នៅពេលទីផ្សារបើកចំហរពេលខាងមុខ។
Toni Kroos បានប្រាប់ដល់ UOL ថា “យើងបានបញ្ចប់ការប្រកួត World Cup រួចរាល់ហើយ ដោយទទួលបានជោគជ័យដ៏ល្អ ដោយឥឡូវនេះខ្ញុំបានត្រៀមខ្លួនទៅកាន់ Real Madrid ” ។
បញ្ជាក់ផងដែរថា សម្រាប់ការលើកពានអាល្លឺម៉ង់ យប់មិញនេះ ជាពានលើកទី ៤ របស់ខ្លួន ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ៕
មតិយោបល់