ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខដីឡូត៌គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ រុន សុធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ០៣កញ្ចប់ថង់តូច ម៉ូតូ០១គ្រឿង ម៉ាកហ្វ្រេស ពណ៌ខ្មៅ គ្មានស្លាកលេខ លេខម៉ាស៊ីន201284 ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



មតិយោបល់