ព័ត៌មានជាតិ

ករណីភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលបាក់ដើមអំពិលទឹកបារាំង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋ

កំពង់ធំ: កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ចំនួន០២លើក បណ្តាលបាក់ដើមអំពិលទឹកបារាំងមួយដើមកម្ពស់ ៧ម៉ែត្រ គ្របលើទ្រូងផ្លូវមួយចំហៀង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង
១.វេលាម៉ោង ១៧និង៣៥ករណីខ្យល់កន្រ្តាក់រលំដើមឈើ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក។

ករណីខាងលើ កម្លាំងជំនាញសណ្តាប់ធ្នាប់ កម្លាំងជំនាញសាធារណការស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានយករថយន្តស្ទូចត្រួសត្រាយដើមឈើ ចេញចេញពីទ្រូងផ្លូវរួចរាល់ដោយធ្វើចរាចរបានធម្មតាវិញ។

២.វេលាម៉ោង១៧និង៣០នាទីករណីខ្យល់កន្រ្តាក់ បណ្តាលឲ្ររលំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ។
ម្ចាស់ផ្ទះឈ្មោះ នឿន ណៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ផ្ទះទំហំ៤mx៥m ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី

ខូចខាត៖ របើកដំបូលផ្ទះទាំងស្រុង៕


មតិយោបល់