ព័ត៌មានជាតិ

លួចហើយយកទៅលាក់ទុកក្នុងផ្ទះ ស្មានតែគេមិនដឹង មានអី…

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ០០នាទី មានករណីលួចម៉ូតូ០១គ្រឿង ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិក្រាំងម៉រ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ អ៊ូ ណាន ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ ហេង ហួត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហួតបាន៖ ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-8576។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូលើផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុជនសង្ស័យក៏ឡើងទៅលួច ហើយយកមកលាក់ទុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកវេលាម៉ោង ២៣ និង ១០នាទី កម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឃាត់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូខាងលើ មកអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់