ព័ត៌មានសុខភាព

រួមភេទឈរ តើអាចឲ្យស្ត្រីមានផ្ទៃពោះដែរទេ?

បរទេសៈ ជារៀងរាល់ពេលដែលស្ត្រី មានទំនាក់ទំនងផ្លូវភេទជាមួយបុរស នាងតែងតែប្រឈមអត្រាខ្ពស់ ក្នុងការមានផ្ទៃពោះ។ ជាទូទៅវាមិនចោទជាបញ្ហាទេ អំពីរបៀប ឬកន្លែងដែលដៃគូធ្វើសកម្មភាពសិចនោះទេ មិនថា ពួកគេប្រព្រឹត្តដោយឈរ ភាគីស្រ្តីនៅលើបុរស រួមភេទនៅក្នុងអាងទឹក ឬធ្វើសកម្មភាពក្ដៅសាច់ បែបណាក៏ដោយ នៅតែស្ត្រីអាចប្រឈមនឹងឱកាសមានផ្ទៃពោះបានដែរ។

មេជីវិតឈ្មោលមានសមត្ថភាព អាចហែលយ៉ាងលឿនចូលទៅផ្នែកខាងក្នុងទ្វារមាសរបស់ស្ត្រី ដោយឆ្ពោះទៅរកស៊ុតស្រ្តី ដើម្បីបង្កកំណើត។ ប៉ុន្តែពេលខ្លះប្រសិនបើស្រ្តីរួមភេទដោយឈរ ឬនៅពីលើភាគីបុរសវិញ វាប្រហែលជាអាចឲ្យមេជីវិតឈ្មោល ចេញមកក្រៅទ្វារមាសរបស់នាងបាន។ ទោះជាយ៉ាងនេះក្ដី ក៏នៅតែមានមេជីវិតឈ្មោលគ្រប់គ្រាន់ អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះផងដែរ។

លើសពីនេះទៅទៀត ការរូមភេទក៍អាចធ្វើឲ្យអ្នកឆ្លងជំងឺកាមរោគ (STD) ទៀតផង តាមរយៈសកម្មភាពសិចដូចជា ទ្វារមាស រន្ធគូថ ឬមាត់ជាដើម។ ហេតុដូចនេះ ដើម្បីសុវត្ថិភាពជាចម្បង អ្នកគួរប្រើស្រោមអនាម័យ ក្នុងការជួយការពារការមានផ្ទៃពោះ និងជំងឺកាមរោគ៕

មតិយោបល់