ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារទំនប់ ខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យទំនិញនៅ ផ្សារទំនប់ និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។
យើងបានប្រមូលគំរូចំនួន ៦៧ គំរូបញ្ជូនមកកាន់រថយន្តមន្ទីរពិសោធន៍ចលត័ដើម្បរកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ។
ជាលទ្ធផល យើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែក្នុងនោះ យើងក៏បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤មុខរួមមាន៖
-កូកាកូឡា កំពិត ១០កំប៉ុង
-ទឹក zebra ផុតកំណត់ ២ដប
-ទឹក samurai កំពិត
-នំកញ្ចប់លីលី ផុតកំណត់ ១៥កញ្ចប់ត្រូវបានដកហូតយកមកកម្ទេចចោលនៅនឹងកន្លែង ៕
មតិយោបល់