ព័ត៌មានជាតិ

ជួយShareផង! អាណិតខ្លាំងណាស់ ២នាក់ប្តីប្រពន្ធត្រូវកាត់ដៃនិងជើង ចេញដោយសារតែ…!

បន្ទាយមានជ័យ: ពិតជាអាណិតខ្លោចផ្សារខ្លាំងណាស់ ប្តីប្រពន្ធ២នាក់ធ្វើការនៅការដ្ឋានសំណង់នៅក្រុងប៉ោយប៉ែត ត្រូវខ្សែភ្លើងឆក់របួសធ្ងន់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ ដោយឃើញដៃជើង២នាក់ប្តីប្រពន្ធរងការឆេះខ្លោចសាច់ខូចទើបធ្វើការវះកាត់ ដោយប្តីត្រូវកាត់ដៃទាំង២ និងប្រពន្ធកាត់ដៃទាំង២ និងជើងម្ខាងចេញ ដើម្បីសង្គ្រោះឲ្យរួចផុតជីវិតពីគ្រោះថ្នាក់នៅមន្ទីពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ មានឈ្មោះ ភៀង ចាន់ណា អាយុ៤៩ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ យ៉ិល សំ អាយុ៥១ឆ្នាំ រស់នៅភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់