ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈមួយចំនួន មិនរក្សាគុណភាព និងបរិមាណចំណុះ(មិនគ្រប់លីត្រ)

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ​ បានចុះធ្វើការត្រួតពិនិត្យគុណភាព​ បរិមាណ​ និង​ ថ្លៃលក់រាយប្រេងឥន្ធនៈ​ នៅតាមបណ្តាស្ថានីយ/ដេប៉ូ​ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចំនួន​ ០៦ទីតាំង។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ​ ជាលទ្ធផលយើងបានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន ៣ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ , ១ ទីតាំងមិនមានអនុលោមភាពផ្នែកគុណភាព និង២ ទីតាំងមិនមានអនុលោមភាពទាំងបរិមាណនិងគុណភាព។

ចំណែកថ្លៃលក់រាយ​ ស្ថានីយ/ដេប៉ូទាំង ០៦ទីតាំងបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕

មតិយោបល់