សេអ៊ូល៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃអង្គារ ទី០២ ខែមិថុនា នេះថា មានមនុស្ស ២នាក់ បានស្លាប់ដោយសារជំងឺផ្លូវដង្ហើម (MERS) ថ្មី ដែលមនុស្ស ០២នាក់នេះគឺជាអ្នកស្លាប់ដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយសារជំងឺមួយនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថាស្ត្រីវ័យ ៥៨ឆ្នាំម្នាក់បានចូលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីរកឃើញថាមានជំងឺផ្លូវដង្ហើម ហើយបានស្លាប់នៅថ្ងៃចន្ទម្សិលមិញ ចំណែកជនរងគ្រោះម្នាក់ទៀត អាយុ ៧១ឆ្នាំ បានសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ១សប្ដាហ៍ និងបានស្លាប់នៅថ្ងៃអង្គារនេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានរកឃើញករណីជំងឺផ្លូវដង្ហើមនេះ កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ ហើយនៅថ្ងៃចន្ទម្សិលមិញនេះ ក្រសួងសុខាភិបាល បានជម្លៀសពលរដ្ឋចំនួន ៦៨២នាក់ ឲ្យនៅដាច់ពីគេ ដើម្បីព្យាបាល៕
ព័ត៌មានជាតិ
មតិយោបល់