នៅក្នុងការប្រកួតបើឆាក រដូវកាលថ្មី ២០១៨-២០១៩ ពានរង្វាន់ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស (Premier League) ដោយក្រុមបីសាចក្រហម Manchester United បានយកឈ្នះ លើក្រុម Leicester City ដោយលទ្ធផល ២ទល់១ កាលពីយប់មិញ ខណៈដែលខ្សែបម្រើបារាំង Paul Pogba ជាអ្នកទាត់បាល់ចូលទីដំបូងគេ នៅរដូវកាលថ្មីនេះ។
អ្នករកគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ រួមមានកីឡាករ Paul Pogba បំប៉ោងសំណាញ់ទីនៅនាទីទី ៣ ស្របពេលដែលខ្សែការពារLukeShaw រកបាននៅនាទីទី ៨៣ ខណៈដែលក្រុមភ្ញៀវតាមបាន ១គ្រាប់ មកវិញ ដោយធ្វើបានសម្រេចពីខ្សែប្រយុទ្ធឆ្នើមJamieVardy នៅនាទី ៩០ ជិតចប់ការប្រកួតទៅហើយ។
ជ័យជម្នះនេះ បានធ្វើឲ្យបីសាចក្រហម Manchester United ឡើងមកឈរកំពូលតារាង Premier League បណ្តោះអាសន្នសិន ខណៈដែល Leicester City ស្ថិតនៅបាតតារាង ហើយយប់នេះក៏មានការប្រកួតចំនួន ៦គូ ផងដែរ៕



https://www.youtube.com/watch?v=KmDkUM-V4-c
មតិយោបល់