ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2P-2033 បើកបរដោយជនជាតិចិន ប៉ះជាមួយម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-1868 ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលហើយភ្លាមនោះមានរថយន្ត ម៉ាកតូយ៉ូតា មេកុង អ៊ិចហ្រ៊េ្វស ដែលមានទិសដៅស្របគ្នានិងម៉ូតូ មកដល់បានបុកកិនទៅលើបុរសអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅក្រោមរថយន្ត កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែករថយន្តហាយឡែនឌ័រ មិនទទួលខុសត្រូវ បើកររថយន្តរត់គេច តែត្រូវសមត្ថកិច្ចដេញតាមឃាត់បានទាំងម្ចាស់ នៅចំណុចឃុំបិតត្រាំង ស្រុកព្រៃនប់ បញ្ជូនទៅកាន់ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕








មតិយោបល់